ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

លោក សុន ឆ័យ​៖ វិសោធនកម្ម​ដោយ​ផ្អែកលើ​បញ្ហា​បុគ្គល​មិនត្រូវ​ឡើយ តែ CNRP នៅតែមាន​យន្តការ​បន្តការងារ​ខ្លួន​



ភ្លាមៗ បន្ទាប់ពី​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ៦៧​រូប អនុម័ត​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​សភា​ពី​ប្រការ​៤៨​ថ្មី (​បី​) ឲ្យ​ទៅជា​ប្រការ​៤៨​ថ្មី (​បួន​) តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ បាន​រិះគន់ថា ការ​លើកយក​បញ្ហា​បុគ្គល​មក​ធ្វើជា​មូលហេតុ គឺ​មិនអាច​ទទួលយកបាន​នោះឡើយ​។​

​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​សភា​ពី​ប្រការ​៤៨​ថ្មី (​បី​) ឲ្យ​ទៅជា​ប្រការ​៤៨​ថ្មី (​បួន​) នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៣១ ខែមករា នេះ បានធ្វើ​ឲ្យ​តួនាទី​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ និង​ប្រធាន​ក្រុម​មតិ​ភាគតិច របស់​ឯកឧត្តម កឹម សុខា ដែលមាន​ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី ត្រូវបាន​លុបចោល​ហើយ ។ អ្នក​ដែល​លើកដៃ​អនុម័ត គឺជា​តំណាងរាស្ត្រ​ចំនួន​៦៧​រូប​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​។​

​នា​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​របស់ខ្លួន លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ការធ្វើ​វិសោធនកម្ម​ដោយ​ផ្អែកលើ​បញ្ហា​បុគ្គល គឺ​មិនអាច​ទទួលយកបាន​នោះឡើយ​។ លោក​អះអាងថា តំណាងរាស្ត្រ​គណបក្សប្រឆាំង​មិនមែន​ធ្វើពហិកា​នោះទេ ប៉ុន្តែ​ពួកលោក​មិន​ចង់​ក្លាយជា​ចំណែក​នៃ​ការសម្រេចចិត្ត​ដែល​ប៉ះពាល់​ប្រយោជន៍​ពលរដ្ឋ និង​ជាតិ​។​

​លោក អេង ឆៃអ៊ាង បាន​បន្ថែមថា ការធ្វើ​វិសោធន​កម្មនេះ មិនមែន​សំដៅលើ​តំណែង​របស់​ឯកឧត្តម កឹម សុខា នោះឡើយ ប៉ុន្តែ​វា​ជាការ​លុបបំបាត់​ស្ថាប័ន ពីព្រោះ​តំណែង​បក្ស​អាច​ចាត់តាំង​អ្នកណា​ក៏បាន​ដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ពួកគេ​នៅតែមាន​យន្ត​ការធ្វើការងារ​រប​ស់​ខ្លួន​តាមរយៈ​ក្រុមការងារ​សភា​រប​ស់ប​ក្ស ដោយ​បន្ត​ពិនិត្យ​ច្បាប់ ហៅ​រដ្ឋមន្ត្រី​ទៅ​សាកសួរ និង​ចុះ​ពិនិត្យ​មូលដ្ឋាន​៕

ថ្មី​ៗ
អត្ថបទ : រឿន ភារុន

No comments: