ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

លោ​កស សុខា​ប្រកាស​ធ្វើ​អណ្តូងទឹក ជូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ចំនួន​១៣ នៅ​ខេត្តព្រៃវែង



ភ្នំពេញ: លោ​កស សុខា អ្នកតំណាងរាស្ត្រ​វ័យក្មេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ធ្វើ​អណ្ដូង​ចំនួន​២០ ក្នុង​១​ក្រុង និង​ស្រុក​ទាំង​១៣ ក្នុង​ខេត្តព្រៃវែង ដោយ​លោក​បានប្រគល់​កិច្ចការ​នេះ​អោយ​យុវជន និង​វាគ្មិន​គណបក្ស​ប្រជាជន សិក្សា និង​សាងសង់​ជូន​ប្រជាជន ដោយ​ផ្អែក​តាម​ស្ថានភាព​ភូមិសាស្ត្រ គឺថា​ទី​ដែល​ប្រឈម​នឹងខ្វះ​ទឹក​។​

​លោក​បាន​បញ្ជាក់ថា ការផ្ដល់ជូន​នេះ ពុំបាន​គិតពី​កន្លែង​ចាញ់ រឺ​ឈ្នះ​ទេ ធ្វើ​សម្រាប់​ប្រយោជន៍​ប្រជាជន​។ គណបក្ស​ប្រជាជន សន្យា​នឹងធ្វើ ហើយ​ជារឿយៗ​ពុំបាន​សន្យា​ផង​ក៏​ធ្វើ​ដែរ លើសពីនេះ ក៏​មិន​សន្យា​ដើម្បី​បំភាន់​ប្រជាជន​នោះដែរ​។ តាម​ដឹង មាន​បក្ស​ខ្លះ​សន្យា​នេះនោះ ពិសេស​រឿង​អណ្ដូង​នេះ ថា​ធ្វើ​ជូន​ប្រជាជន តែ​បាត់ស្រមោល​ឈឹង​៕

CEN
ដោយ: ឧ​ត្ត​ម​

No comments: