ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

​ថៃឡងដ៏ នឹង​ជួយ​អភិវឌ្ឍន៍​ឧស្ស​ហក​ម្មហា​ឡា​ល់​នៅ​កម្ពុជា



ភ្នំពេញ​: នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា កាលពី​រសៀល​ថ្ងៃទី ៣០ ខែមករា ឆ្នាំ​២០១៧​នេះ លោក ដាម ប៊ុន​ថាំ អគ្គរាជទូត និង​អនុប្រធាន​បេសកម្ម នៃ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា បាន​គូសបញ្ជាក់ថា ប្រទេស​ថៃឡង់​ដ៏​ចង់​ពង្រីក​ឧស្សាហកម្ម​ផលិតផល​ម្ហូប​ហា​ឡា​ល់ ចូលមក​កាន់​ទីផ្សារ​ក​ម្ពុ​ជា ដើម្បី​បម្រើ​សហគមន៍​មូស្លីម​ដែលមាន​ចំនួន​ជាង ១០០ និង​ភ្ញៀវទេសចរ​ដែលជា​សាសនិក​ឥស្លាម​។​

លោក អគ្គរាជទូត មានប្រសាសន៍​ជម្រាប​ថា ថៃឡង់​ដ៏​នឹង​រៀបចំ​សិក្ខាសាលា​ខ្នាតតូច​មួយ​នៅក្នុង​ខែមេសា ដើម្បី​ចែករំលែក​បទពិសោធន៍​ជូន​ប្រទេស​កម្ពុជា លើ​ការអភិវឌ្ឍ​ផលិតផល​ហា​ឡា​ល់ និង​ជំរុញ​កិច្ចសហការ​រវាង​ពាណិជ្ជករ​នៃ​ប្រទេស​ទាំងពីរ ហើយ​ការងារ​នេះ​ត្រូវការ​ការគាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម​។​

​លោក រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់លោក អគ្គរដ្ឋទូត ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យល់ច្បាស់​ពី សារៈសំខាន់​នៃ ផលិតផល​ហា​ឡា​ល់ សម្រាប់​ការអភិវឌ្ឍ​កំណើន​សេដ្ឋកិច្ចជាតិ​។ លោក រដ្ឋមន្ត្រី បាន​ជម្រាប​ថា ក្រសួងពាណិជ្ជកម្ម ទើបបាន​បញ្ជ​ប់​សេចក្តីព្រាង​អនុក្រឹត្យ និង​បាន​បង្កើត​គណៈកម្មការ ត្រួតពិនិត្យ​ផលិតផល ឡា​ហាល់ ដើម្បី​ចងក្រង​ផែនទី​បង្ហាញផ្លូវ រៀបចំ​ស្លាក​សញ្ញា និង​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ស្តង់ដា សម្រាប់​ផលិតផល ហា​ឡា​ល់ សំដៅ​ផ្សព្វផ្សាយ​ជូន​ពាណិជ្ជករ និង​សាធារណៈជន ឲ្យ​បាន​នៅក្នុង​ត្រីមាស​ទី ១ នៃ​ដើមឆ្នាំ ២០១៧​នេះ​។​

​លោក រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​លោក​អគ្គរាជទូត សហការ​ជាមួយ អគ្គនាយកដ្ឋាន ជំរុញ​ពាណិជ្ជកម្ម និង​ជួយ​បង្កើត​នូវ​កម្មវិធី បណ្តុះបណ្តាល ដល់​មន្ត្រី​របស់​កម្ពុជា តាមរយៈ​ការចូលរួម សិក្ខាសាលា និង​ទស្សនកិច្ច​សិក្សា​ផ្សេងៗ ដើម្បី​ស្វែងយល់​ពី​យន្តការ នៃ​ការអនុវត្ត​កិច្ចការ​ឡា​ហាល់ នៅក្នុង​ប្រទេស​ថៃ​៕

CEN
ដោយ: ដាវុធ

1 comment:

kaitnagamine said...

The Best 777 Casino Restaurants in Norwalk | Mapyro
See 남양주 출장마사지 reviews, photos & menus for 777 Casino in Norwalk, 성남 출장샵 including popular 춘천 출장샵 restaurants, entertainment and 밀양 출장안마 shopping. Nearby restaurants:. 안성 출장안마