ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

ពលការិនី​ខ្មែរ​នៅ​ម៉ាឡេស៊ី​ពីរ​រូប​ទៀត​ហើយ ត្រូវ​បាន​ក្រសួង​ការបរទេស​ជួយ​អន្តរាគមន៍​ឲ្យ​ត្រឡប់​មក​ស្រុក​កំណើត​វិញ

(ភ្នំពេញ)៖ ពលការិនីខ្មែរពីរនាក់ទៀតហើយ ត្រូវបានក្រសួងការបរទេសជួយអន្តរាគមន៍ឲ្យត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីពួកគេមិនអាចទ្រាំជាមួយការងារ និងព្រោះតែនឹកកូន។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ។

បើតាមលោក ជុំ សុន្ទរី ពលការិនីទាំងពីររូបនេះ មាន ម.ស.ណ អាយុ៤៣ឆ្នាំ មកពីស្រុកត្រាំកក់ ខេត្តតាកែវ បានទៅម៉ាឡេស៊ីដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ ហើយបានធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយធ្វើការលំបាក និងចង់ត្រឡប់មកផ្ទះវិញ ពលការិនី បានទៅស្ថានទូត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្នើសុំជួយអោយបានត្រឡប់មកកម្ពុជាវិញ។

ពលការិនីម្នាក់ទៀតឈ្មោះ ពលការិនី អ.ស.ម អាយុ៣០ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម បានទៅម៉ាឡេស៊ី ដោយធ្វើដំណើរតាមរថយន្តកាត់តាមប្រទេសថៃ ហើយបានធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយសារនឹករលឹកកូនរបស់ខ្លួន ពលការិនីបានទៅស្ថានទូត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្នើសុំជួយអោយបានត្រឡប់មកកម្ពុជាវិញ។

លោក ជុំ សុន្ទរី បានឲ្យដឹងទៀតថា ស្ថានទូតបានចេញលិខិតធ្វើដំណើរ សម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ពលការិនីទាំងពីរអំឡុងពេលរង់ចាំមកកម្ពុជា។ ពលការិនីទាំងពីររូបបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៣០ នាទី តាមជើងយន្តហោះ MH762៕



Fresh News

1 comment:

Anonymous said...

Lucky Club Casino Site - Lucky Club
Lucky Club offers a wide range of gaming options - from video poker and roulette to blackjack. Lucky Club Casino is an online casino and Casino type: Slots / BaccaratNumber of games: 500Number of games: 카지노사이트luckclub 500Number of rooms: 800